( ត្បូងឃ្មុំ ): ឯកឧត្ដម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ។

គោលបំណងនៃការជួបសំណេះសំណាលនេះ គឺដើម្បីពង្រឹងចំណងសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ក៏ដូចជាការផ្លាស់ប្តូរទស្សនៈ និងការលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងបរិយាកាសដ៏រីករាយនៃពិធីបុណ្យប្រពៃណីជាតិ ។

ឯកឧត្ដមអភិបាលខេត្ត បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ត្រីរាជការទាំងអស់ ក្នុងការបម្រើប្រជាពលរដ្ឋ និងចូលរួមកសាងអភិវឌ្ឍន៍ខេត្តឱ្យកាន់តែរីកចម្រើន ៕
