You are currently viewing ឯកឧត្តម ប៉ែន បូណា អញ្ជើញបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្ដីពី «ទស្សនវិជ្ជាក្នុងវិស័យព័ត៌មាន»

ឯកឧត្តម ប៉ែន បូណា អញ្ជើញបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្ដីពី «ទស្សនវិជ្ជាក្នុងវិស័យព័ត៌មាន»

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្ដីពី «ទស្សនវិជ្ជាក្នុងវិស័យព័ត៌មាន» នៅសាលសេរីភាព នៃអគារទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានលោកបណ្ឌិត ប្រាក់ សម្ផស្ស សាស្ត្រាចារ្យនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជាគ្រូឧទ្ទេសនៅក្នុងវគ្គបណ្តុះបណ្តាលនេះ ។


វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗរួមមាន ១. បណ្តុះនូវទស្សនវិជ្ជាក្នុងការវិភាគយ៉ាងស៊ីជម្រៅលើវិស័យព័ត៌មាន ២. កសាងសមត្ថភាពមន្ត្រីក្នុងអង្គភាពប្រកបដោយគុណវុឌ្ឍ គុណភាព និងគុណធម៌ ៣. បំពេញការងារប្រកបដោយជំនាញ និងវិជ្ជាជីវៈ ៤. ផ្តោតសំខាន់លើលទ្ធផលការងារប្រកបដោយប្រសិទ្ធភាពក្នុងអង្គភាព និងទី៥. បង្កើតនូវសាមគ្គីភាព និងភាតរភាពក្នុងអង្គភាព ។


សូមជម្រាបថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ) បានយកចិត្តទុកដាក់លើការរៀបចំកម្មវិធីបណ្ដុះបណ្ដាលផ្ទៃក្នុងសម្រាប់ថ្នាក់ដឹងនាំ ក្រុមជំនួយការ និងមន្ត្រីរាជការ ដើម្បីឱ្យការងារប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងអភិវឌ្ឍការងារបានមួយកម្រិតទៀត ទាំងជំនាញទន់ និងជំនាញរឹង ៕