You are currently viewing ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដាំកូនឈើ និងកូនត្នោត ចំនួន ២២.០០០ ដើម ក្នុងខេត្តត្បូងឃ្មុំ ដើម្បីសម្រេចឱ្យបានគោលដៅ ១ លានដើមនៅទូទាំងប្រទេស

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដាំកូនឈើ និងកូនត្នោត ចំនួន ២២.០០០ ដើម ក្នុងខេត្តត្បូងឃ្មុំ ដើម្បីសម្រេចឱ្យបានគោលដៅ ១ លានដើមនៅទូទាំងប្រទេស

( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញដាំកូនឈើ និងកូនត្នោតចំនួន ២២.០០០ ដើម នៅក្នុងភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ ។


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ការដាំកូនឈើ និងកូនត្នោត គឺត្រូវបានដាំ និងបណ្តុះនៅក្នុងថ្នាលបណ្តុះកូនឈើរបស់ក្រសួងបរិស្ថាន ដែលមានចំនួន ៥៥ ទីតាំង ដើម្បីធ្វើយ៉ាងណា អនុវត្តឱ្យបានការដាំកូនឈើចំនួន ១ លានដើម នៅទូទាំងប្រទេស ។


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបន្តថា ការដាំកូនឈើ និងកូនត្នោតទាំងនេះ គឺជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន ក្នុងការលើកកម្ពស់ការងារដាំដុះ និងថែរក្សាព្រៃឈើ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាមួយគ្នានោះ ក៏ការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ឱ្យចូលរួមសកម្មភាពដាំដើមឈើ ឱ្យបានផុសផុល ដើម្បីបង្កើនគម្របព្រៃឈើ និងរក្សាបាននូវតុល្យភាពបរិស្ថានធម្មជាតិ ។

ឯកឧត្តុមបណ្ឌិតរដ្ឋមន្ត្រី បានគួរបញ្ជាក់ផងដែថា កូនឈើ និងកូនត្នោតចំនួន ២២.០០០ ដើម ត្រូវបានដាំដុះក្នុងស្រុកពញាក្រែកនេះ គឹដើម្បីបង្កើតពន្លកបៃតង បញ្ហាញពីអត្តសញ្ញាណជាតិ និងជំរុញការងារបរិស្ថាន និងដើម្បីបង្ហាញពីសាមគ្គីភាព របស់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋផងដែរ ៕