You are currently viewing មន្ត្រីជំនាញខ័ណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ បន្តបង្ក្រាបបទល្មើសនេសាទ ដូចភ្លៀងរលឹម

មន្ត្រីជំនាញខ័ណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ បន្តបង្ក្រាបបទល្មើសនេសាទ ដូចភ្លៀងរលឹម

( ត្បូងឃ្មុំ ): មន្ត្រីជំនាញខ័ណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ បានចុះត្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទជាបន្តបន្ទាប់ឥតឈប់ឈរ ដូចភ្លៀងរលឹម នៅក្នុងភូមិសាស្ត្រ ឃុំកំពង់ទ្រាស ឃុំព្រែកអាជី ឃុំទ្រា ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ឃុំរកាពប្រាំ និងឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ ។


ការបង្ក្រាបនេះ ដឹកនាំដោយលោក ជាម ប៉ង នាយរងខ័ណ្ឌ សហការជាមួយអធិការដ្ឋាន រដ្ឋបាលជលផលមេគង្គ កម្លាំងយោធាភូមិភាគ ២ រដ្ឋបាលឃុំព្រែកអាជី ឃុំទ្រា និងឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សរ៉ុប ៨ នាក់ ។


លោក សេង ប៊ុនសុង នាយខ័ណ្ឌរដ្ឋបាលផលខេត្តត្បូងឃ្មុំ បានឲ្យដឹងនារសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ ថា ការបង្ក្រាបនេះ កម្លាំងមន្ត្រីជំនាញបានរុះរើ បំផ្លាញចោលនូវ ឧបករណ៍នេសាទរួមមាន ស្បៃមុងខុសច្បាប់ស្មើ ១ ករណី លូស្បៃមុង ១៨ មាត់ របាំងស្បៃមុង ៤៥០ ម៉ែត្រ បង្គោលចម្រឹង ២៧០ ដើម និងចាក់លែងកូនត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញចំនួន ២៧០ គីឡូក្រាមផងដែរ ៕