( ត្បូងឃ្មុំ ): លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសទទួលបន្ទុកមណ្ឌលប្រឡងខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញកាត់បើកវិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុប សម័យប្រឡង ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ស្ថិតនៅក្នុងភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
លោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំបានឲ្យដឹងថា សម្រាប់មណ្ឌលប្រឡងមួយនេះ មានបន្ទប់ប្រឡងសរុបចំនួន ២៨ បន្ទប់ ដែលមានបេក្ខជនចំនួន ៦៨៨ នាក់ ។

លោក ផាត សុខសាន្ត បន្តថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តត្បូងឃ្មុំឆ្នាំនេះ មានមណ្ឌលប្រឡងសរុបចំនួន ១០ មណ្ឌល ស្មើនឹង ២៤៣ បន្ទប់ និងមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ៥.៩៦៥ នាក់ ។

លោកប្រធានមន្ទីរបញ្ជាក់ទៀតថា មណ្ឌលប្រឡងទាំង ១០ ត្រូវបានបែងចែកទៅតាមថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
១. ថ្នាក់វិទ្យាសាស្ត្រ ( ៧២ បន្ទប់ ) អនុវិទ្យាល័យរស្មីកុមារ ( ក្រុងសួង ) ២៤បន្ទប់ បឋមសិក្សាប្រជាកុមារសួង ( ក្រុងសួង ) ២០ បន្ទប់ វិទ្យាល័យសម្តេចតេជោហ៊ុនសែនសួង (ក្រុងសួង) ២៨ បន្ទប់

២. ថ្នាក់វិទ្យាសាស្ត្រសង្គម ( ១៦៨ បន្ទប់ ) បឋមសិក្សា ៧ មករា ( ស្រុកត្បូងឃ្មុំ ) ២០ បន្ទប់ វិទ្យាល័យសម្តេចម៉ែ ( ស្រុកត្បូងឃ្មុំ ) ៣០ បន្ទប់ វិទ្យាល័យហ៊ុនសែនខ្នារ ( ស្រុកត្បូងឃ្មុំ ) ៣០ បន្ទប់ បឋមសិក្សាសខេងខ្នារ ( ស្រុកត្បូងឃ្មុំ ) ២០ បន្ទប់ វិទ្យាល័យហ៊ុនសែនចារថ្មី ( ស្រុកតំបែរ ) ២០ បន្ទប់ សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ ( ស្រុកត្បូងឃ្មុំ ) ២០ បន្ទប់ និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ( ស្រុកត្បូងឃ្មុំ ) ២៨ បន្ទប់ ៕
