You are currently viewing រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបួងសួង សុំសេចក្តីសុខ ជូនដល់កងទ័ពកម្ពុជាជួរមុខ ឈ្នះគ្រប់សមរភូមិ ក្នុងសង្គ្រាមឈ្លានពានទឹកដីពីសំណាក់ទាហានថៃ

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបួងសួង សុំសេចក្តីសុខ ជូនដល់កងទ័ពកម្ពុជាជួរមុខ ឈ្នះគ្រប់សមរភូមិ ក្នុងសង្គ្រាមឈ្លានពានទឹកដីពីសំណាក់ទាហានថៃ

(ត្បូងឃ្មុំ): រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់កងទ័ព្វកម្ពុជានៅសមរភូមិជួរមុខ និងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងអំឡុងពេលសៀមឈ្លានពានទឹកដីប្រាសាទខ្មែរ បានកំពុងផ្ទុះសង្គ្រាមតាមខ្សែបន្ទាប់ព្រំដែន ។


ពិធីបួហសួងនេះធ្វើឡើងនារសៀលថ្ងៃទី ២៧ ខែកក្ដដា ឆ្នាំ ២០២៥ នៅក្នុងវត្តហ្លួងព្រះស្ដេចកន ( ហៅវត្តព្រៃនគរក្នុង ) ស្ថិតក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ដ្រីរាជការចំណុះរដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣ មន្ទីរ-អង្គភាព ជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក អង្គភាពពាក់ព័ន្ធ ព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃ ប្រមាណ ១០០ អង្គ សិស្សានុសិស្ស សមាគមន៍ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។


ឯកឧត្តម ប៉ែន កុសល្យ បានប្រារព្ធពិធីអុជធូប ថ្វាយភ្លេង និងគ្រឿងសក្ការៈបូជាដល់ទស្សបារមី ព្រះពុទ្ធបដិមា និងបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ដល់កងទ័ពសមរភូមិជួរមុខ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាសមរភូមិក្រោយរួមសាមគ្គីគ្នាជាធ្លុងមួយ លើកទឹកចិត្ត គាំទ្រពេញបេះដូងចំពោះសមរភូមិមុខ និងសូមជូនពរបងប្អូនវីរ:កងទ័ពយើង សូមមានឫទ្ធិអំណាច ថាមពលខ្លាំងក្លា កំចាត់ខ្មាំងឈ្លានពាន វិនាសអន្តរាយពីទឹកដីកម្ពុជា ។


ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ក៏បានបួងសួងប្រគេនពរជ័យដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងថ្វាយព្រះពរជ័យដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី និងគោរពជូនពរ សម្តេចមហាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋខ្មែរ សូមឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា និងសូមឲ្យប្រទេសជាតិមានសុខសន្តិភាពជារៀងរហូត ជាពិសេស សូមឲ្យប្រទេសជាតិរួចផុតពីជំងឺដង្កាត់ គ្រោះចង្រៃភ័យអាសន្នទាំងឡាយ និងសម្បូរសប្បាយជានិច្ចនិរន្ត និងប្រជាពលរដ្ឋខ្មែរ និងសូមឲ្យវីរកងទ័ពជួរមុខ នៃកម្ពុជាទទួលបានជ័យជំនះពីពួកឈ្លានពានទឹកដី ៕