You are currently viewing លោក​ អាន​ វណ្ណា​ ប្រធាន​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​សាខា​ខេត្ត​កំពង់ចាម​

លោក​ អាន​ វណ្ណា​ ប្រធាន​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​សាខា​ខេត្ត​កំពង់ចាម​

 

( កំពង់ចាម ): លោក​ អាន​ វណ្ណា​ ប្រធាន​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​សាខា​ខេត្ត​កំពង់ចាម​ តំណាង​ លោក​បណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា​ បាន​ដឹកនាំ​ក្រុម​កាងារ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ ជាមួយ​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី ១៥​ ខែកក្កដា​ ឆ្នាំ​ ២០២៥​ ក្នុង​គោលបំណង​សហការ​លេី​យុទ្ធនាការ​ ពន្លក​បៃតង​ យុទ្ធនាការ​ កម្ពុជា​ស្អាត​ ខែ្មរ​ធ្វើ​បាន​ សំដៅ​រួម​គ្នា​ធ្វើ​យ៉ាង​ណា​ដេីម្បី​កម្ពុជា​ស្អាត​ និង​បង្កើន​គម្រប​បៃតង​ ស្របតាម​យុទ្ធសាស្ត្រ​ចក្រា​វិស័យ​បរិស្ថាន​ ក្រោម​ការ​ដឹកនាំ​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ។


ជាមួយ​គ្នា​នេះដែរ​ អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា​ បាន​ប្ដេជ្ញា​ចូលរួម​ និងគាំទ្រ​យ៉ាង​ពេញទំហឹង​ នូវការ​ដាក់​ចេញ​ជា​យុទ្ធសាស្ត្រ​របស់​ក្រសួង​បរិស្ថាន​ ទាំង​យុទ្ធនាការ​ “ថ្ងៃនេះ​ ខ្ញុំ​មិនប្រេី​ថង់​ប្លាស្ទិក​ទេ​” “កម្ពុជា​ស្អាត​ ខែ្មរ​ធ្វើ​បាន”​ “ផ្លូវ​ជាតិ​ គ្មាន​សំណល់​សំរាម​ប្លាស្ទិក​”​ ព្រមទាំង​យុទ្ធនាការ​ “ពន្លក​បៃតង​”​ផងដែរ​ ៕