នៅថ្ងៃទី ១២ និងថ្ងៃ ១៣ ខែសីហា ឆ្នាំ ២០២៥ នេះ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធ បានចូលមកត្រួតពិនិត្យ នៅទល់មុខច្រកជោគជ័យ ហើយបានរាយបន្លាលួស នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅទិសទី ១ យោធភូមិភាគទី ៥ ។
ករណីនេះ កម្ពុជាសូមទាមទារឱ្យភាគីថៃ ឈប់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ នូវរាល់សកម្មភាពដែលរំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីដែលបានឯកភាពនៅក្នុងកិច្ចប្រជុំ GBC នៅម៉ាឡេស៊ី ។
