You are currently viewing ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី ១៤ អាណត្តិទី ៤

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី ១៤ អាណត្តិទី ៤

( ត្បូងឃ្មុំ ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តអញ្ជើញបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងអនុម័ត លើរបាយការណ៍រីកចម្រើនរបស់រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ។


ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ណាស់ ពិសេសពិភាក្សាការងារដែលធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង ។ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ថ្លែងក្នុងអង្គប្រជុំថា ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានត្រៀមរៀបចំគម្រោងកសាងផ្លាក់សញ្ញា (ខ្ញុំស្រលាញ់ត្បូងឃ្មុំ) នៅសួនច្បារមាត់ទន្លេសប្បនិមិ្មត ដើម្បីទាក់ទាញ់ភ្ញៀវជាតិ/អន្តរជាតិ មកលេងកម្សាន្តបានមកថតរូបទុកជាអនុស្សាវរីយ៍ នឹងផុសផ្សព្វផ្សាយ បង្ហាញដល់សាធារណៈជន ពីហេដ្ឋារចនាសម្ព័ន្ធរីកចម្រើនរបស់ខេត្ត អោយកាន់តែល្បីល្បាញ់បន្ថែមទៀត ហើយបានជំរុញដល់ឯកឧត្តម លោកជំទាវ មន្ត្រីដែលពាក់ព័ន្ធធ្វើយ៉ាងណាយកចិត្តទុកដាក់នៅពេលសាងសង់នេះនាំគ្នាទៅមើលទំាងអស់គ្នាកុំអោយមានកំហុសណាមួយកើតឡើង ។


ឯកឧត្តមបានអំពាវនាវដល់ឯកឧត្តម លោកជំទាវ មេត្តាជួយថវិកាតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីជួយទ្រទ្រង់កងទ័ពជួរមុខដែលកំពុងប្រត្តិបត្តិការនៅតាមព្រំដែននេះ ។


របៀបវារៈនៃកិច្ចប្រជុំ រួមមាន ទី១ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តទី២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត,ទី៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេលបី (៣)ខែ (កក្កដា សីហា កញ្ញា) ឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្ត,ទី៤-បញ្ហាផ្សេងៗ (ស្តាប់របាយការណ៍ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 0973007168