ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួ ៣១ គ្រួសារនៅក្នុងស្រុកមេមត់
( ត្បូងឃ្មុំ ): ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាលនាំពាក្យផ្តាំផ្ញើសួសុខទុក្ខ និងអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅឃុំត្រមូង និងឃុំគគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នេះ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត…
