ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំប្រតិភូខេត្ត និងតំណាងសប្បុរសជនទូទាំងខេត្តត្បូងឃ្មុំ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ ព្រមទាំងថវិកា ជូនដល់បងប្អូនភៀសសឹក នៅខេត្តព្រះវិហារ
(ត្បូងឃ្មុំ): ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នេះ បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ នាំយកស្បៀង និងសម្ភារៈ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ រួមនឹងសប្បុរសជនទូទាំងខេត្ត ជូនដល់បងប្អូនភៀសសឹក នៅខេត្តព្រះវិហារ ដែលស្ថិតនៅវត្តពោធិ៍ ៥,០០០ដើម ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ ជាច្រើនមុខ ដែលនាំយកមកប្រគល់ជូននាថ្ងៃនេះ ផ្តល់ជូនតាមរយៈ ឯកឧត្តម…
