( ត្បូងឃ្មុំ ): ករណីឃាតកម្មសម្លាប់បណ្ដាលឲ្យបាត់បង់ជីវិតមនុស្សចំនួន ៣ នាក់ នៅកន្លែងកើតហេតុ ដែលគេសង្ស័យថា ដោយសារតែភ្លើងប្រច័ន ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទីព្រឹក ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ ស្ថិតនៅភូមិស្រែសៀម ឃុំជីរោទ៍ទី ២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោកវរ:សេនីយ៍ឯក ឡាយ ឧត្តម ស្នងការរង និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ករណីឃាតកម្មខាងលើនេះ បង្ករឡើងដោយឈ្មោះ វណ្ណ ត្រកាល ភេទប្រុស អាយុ ៤៣ ឆ្នាំ ស្នាក់នៅភូមិស្រែសៀម ឃុំជីរោទ៍ទី ២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានយកកាំភ្លើងខ្លីម៉ាក GLOCK បាញ់ទៅលើជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ដែល ទី ១ ឈ្មោះ គីម លាងអេង ភេទស្រី អាយុ ៤២ ឆ្នាំ មុខរបរ អាជីវករ(ថៅកែអង្ករ) មានទីលំនៅ ភូមិស្រែសៀម ឃុំជីរោទ៍ទី ២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ) ទី ២ -ឈ្មោះ សុខ វណ្ណដេត ភេទប្រុស អាយុ ៤៤ ឆ្នាំ មានទីលំនៅៗរាជធានីភ្នំពេញ (ស្លាប់កនៅន្លែងកើតហេតុ) ជនបង្កខាងលើ បន្ទាប់ពីធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះទាំងពីរនាក់រួច ជនបង្ករក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយតែម្តង ៕

