( ត្បូងឃ្មុំ៖ ):ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្ដដឹកនាំមន្រ្ដីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ក្នុងឃុំចក ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ចូលរួមអនុវត្តយុទ្ធនាការ “ពន្លកបៃតង”ដេីម្បីដាំដេីមឈេី នាព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៥ ។
ស្របតាមយុទ្ធសាស្ត្រ ចក្រាវិស័យបរិស្ថាន “ភាពបៃតង” ក្រសួងបរិស្ថានបានដាក់គោលដៅ ការពារ ពង្រីក ភាពបៃតង សំដៅលើការដាំដេីមឈេី តាមមូលដ្ឋាន ទីសាធារណៈ តំបន់ដីសិករិចរិល ដេីម្បីបំពេញនូវគម្របបៃតង និងអព្យាក្រឹតកាបូននៅកម្ពុជា ។
ឯកឧត្ដម ង៉ូវ បូរីណា បានថ្លែងប្រាប់ថា យុវជន យុវនារី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋកម្ពុជា ត្រូវតែមានការរួបរួមគ្នា ថែរក្សា ការពារ បរិស្ថានកម្ពុជា ពង្រឹង ពង្រីក គម្របបៃតង ដាំដេីមឈេីឱ្យបានច្រេីន ដេីម្បីអព្យាក្រឹតកាបូន ។
ជាមួយគ្នានេះដែរ ឯកឧត្ដម បានបន្ដទៀតថា ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានគ្រប់ រាជធានី ខេត្ត នឹងផ្ដល់ ឬចែកកូនឈេីជូនប្រជាពលរដ្ឋ ឲ្យយកទៅធ្វេីការដាំដុះ ដោយឥតគិតថ្លៃ ។
