You are currently viewing លោកប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមរំលែកមរណ:ទុក្ខ គ្រួសារសព ចាងហ្វាងសារព័ត៌មាន សម្រែកស្ត្រីខ្មែរ

លោកប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមរំលែកមរណ:ទុក្ខ គ្រួសារសព ចាងហ្វាងសារព័ត៌មាន សម្រែកស្ត្រីខ្មែរ

 

 

( ត្បូងឃ្មុំ ): លោក ធីន សុី ថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត ចូលរួមរំលែកមរណ:ទុក្ខ គ្រួសារសព លោក ម៉ម ចាន់ដារ៉ាវឌ្ឍ ចាងហ្វាងសារព័ត៌មាន សម្រែកស្ត្រីខ្មែរ ស្ថិតនៅក្នុងភូមិទន្លេបិទលើ ( ហៅ ភូមិព្រែកតូច ) ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដល់បច្ឆារបញ្ចុះសព នារសៀលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ ។

សូមបញ្ជាក់ថា លោក ម៉ម ចាន់ដារ៉វុឌ្ឍ គឺជាចាងហ្វាងសារព័ត៌មាន សម្រែកស្ត្រីខ្មែរ ដែលបានទទួលមរណ:ភាព ក្នុងជនមាយុ ៦២ ឆ្នាំ ដោយគ្រោះថ្នាក់ចែដន្យ កាលពីរសៀលថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ នៅលើស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

លោក ធីន សុីថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ខណ:ពេលដែលលោកប្រធាន ទទួលបានដំណឹងថា លោកចាងហ្វាង បានទទួលមរណ:ភាពភ្លាមៗ លោកប្រធានមន្ទីរ មានការចូលរួមសោកស្ដាយចំពោះក្រុមគ្រួសារនៃសពយ៉ាងខ្លាំង ដោយបាត់បងធនធានមនុស្សមួយរួប ដែលមានស្នាដៃយ៉ាងច្រើន ក្នុងការធ្វើជាកញ្ចក់ ដើម្បីឆ្លុះបញ្ចាំងពីសង្គមជាតិ និងធ្លាប់បានជួយបម្រើសង្គមយើងជាច្រើនកន្លងមក តែពេលនេះ គាត់បានបាត់បងជីវិត ដោយក្រុមគ្រួសារ មិនទាន់បានមើលថែនឹងព្យាបាលផង សូមបងប្អូធ្វើដំណើរបើកបរតាមដងផ្លូវ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចូលរួមគោរពច្បាប់ចរ៉ាចរណ៍ឲ្យបានទាំងអស់គ្នា ។

ក្នុងឱកាស់ដែលមានទុក្ខដ៏ក្រៀមក្រំនោះផងដែរ លោកប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានចូលរួមនូវ ការរំលែកទុក្ខ ជូនចំពោះ ក្រុមគ្រួសារនៃសព និងសូមឲ្យព្រលឹងដួងព្រលឹងវិញ្ញាណខ័ណលោក ម៉ម ដារ៉ាវុឌ្ឍ បានទៅកាន់ឋានស្ងប់ផុតទុក្ខ កុំបីឃ្លៀងឃ្លាតឡើយ ៕