You are currently viewing អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បង្ក្រាបឧប្បករណ៍នេសាទខុសច្បាប់ លូស្បៃមុង

អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បង្ក្រាបឧប្បករណ៍នេសាទខុសច្បាប់ លូស្បៃមុង

( ត្បូងឃ្មុំ ): អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បង្ក្រាបឧប្បករណ៍នេសាទខុសច្បាប់ លូស្បៃមុង នៅចំណុចភូមិសាស្ត្រឃុំមៀន ។


លោក សេង ប៊ុនសុង នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ បានឲ្យដឹងនារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងមានការចូលរួមពីកម្លាំងគណៈកម្មការសហគមន៍នេសាទបឹងក្រពិត សហការជាមួយកម្លាំងយោធាភូមិភាគ ២ និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអូររាំងឪ សរុបចំនួន ១៤ នាក់​ បានចុះល្បាត ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងភូមិសាស្ត្រឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។


លោក សេង ប៊ុនសុង នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ បន្តថា ដោយបានរុះរើ បំផ្លាញចោលនូវឧបករណ៍នេសាទស្បៃមុងខុសច្បាប់ ស្មើ ១ ករណី រួមមាន លូស្បៃមុង ៨ មាត់ របាំងស្បៃមុង ១២០ ម៉ែត្រ បង្គោលចម្រឹងចំនួន ១៦៥ ដើម និងចាក់លែងកូនត្រីចម្រុះចំនួន ៤៥ គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ៕