You are currently viewing ពិធីបើកបវេសនកាលពុទ្ធិកបឋមសិក្សាទូទាំងស្រុកត្បូងឃ្មុំ និងពិធីបូកសរុបលទ្ធផលប្រចាំត្រីមាស និងលើកទិសដៅអនុវត្តបន្តក្នុងឆ្នាំ ២០២៥

ពិធីបើកបវេសនកាលពុទ្ធិកបឋមសិក្សាទូទាំងស្រុកត្បូងឃ្មុំ និងពិធីបូកសរុបលទ្ធផលប្រចាំត្រីមាស និងលើកទិសដៅអនុវត្តបន្តក្នុងឆ្នាំ ២០២៥

 

( ត្បូងឃ្មុំ ): ព្រះព្រហ្មចរិយាញាណ យិត សុខា ព្រះមេគណខេត្តត្បូងឃ្មុំ និងលោក សេង សុខឿន អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំ និមន្ត និងអញ្ជើញបើកបវេសនកាលពុទ្ធិកបឋមសិក្សាទូទាំងស្រុកត្បូងឃ្មុំ និងពិធីបូកសរុបលទ្ធផលប្រចាំត្រីមាស និងលើកទិសដៅអនុវត្តបន្តក្នុងឆ្នាំ ២០២៥ ។


ពិធីនេះធ្វើឡើងនារសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ នៅវត្តបុញ្ញក្ខេត្តារាម ទួលទ្រាត្បូង ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។


មានព្រះថេរ:សង្ឃដីការនាឱកាសនោះ ព្រះព្រហ្មចរិយញាណ យិត សុខា ព្រះមេគណខេត្តត្បូងឃ្មុំ បានផ្តល់ឱវាទដល់សមណៈសិស្សគ្រប់ព្រះអង្គ ត្រូវបន្តខិតខំសិក្សារៀនសូត្រ ទាំងធម៌ វិន័យ ទាំងការសិក្សាបាលី នៅតាមសាលាបាលីនៃពុទ្ធិកសិក្សាក្នុងស្រុកត្បូងឃ្មុំនេះ ដោយទាំងនេះគឺជាគុណតម្លៃដ៏វិសេសរបស់ព្រះសង្ឃ ហើយក៏ជាធនធានបញ្ញវន្តសង្ឃនាពេលខាងមុខផងដែរ ។


លោក សេង សុខឿន អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំ បានថ្លែងអំណរគុណ និងគោរពសរសើរចំពោះការដឹកនាំរបស់ព្រះគ្រូចៅអធិការ ព្រះនាយកនៃពុទ្ធិកបឋមសិក្សាក្នុងស្រុកត្បូងឃ្មុំទាំងអស់ដែលបានលះបង់នៅកំលាំង ពលាំង បណ្តុះបណ្តាលព្រះសង្ឃក្នុងស្រុកត្បូងឃ្មុំ ។


លោកអភិបាលស្រុកបន្តថា រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើមុំទាំង៥ ក្នុងនោះការបង្កើតឱ្យមានធនធានមនុស្សគឺជាមុំទី១នៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា ហើយមិនថាការសិក្សានៅផ្នែកអាណាចក្រក្តី ពុទ្ធិចក្រក្តីគឺគោលដៅតែមួយគឺបង្កើតឱ្យមានធនធានមនុស្សដែលជាសសរទ្រូងរបស់ប្រទេសជាតិនាពេលខាងមុខ ។


ពិធីនេះក៏មានការឧបត្ថមនៅសម្ភារៈសិក្សាពីសាលាគណខេត្តត្បូងឃ្មុំ និងការផ្តល់ជូននៅលិខិតសរសើរជូនដល់ លោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យដែលមានស្នាដៃ និងសមណៈសិស្សដែលបានទទួលចំណាត់ថ្នាក់ល្អក្នុងការសិក្សាផងដែរ ៕