You are currently viewing ឯកឧត្តម ប៉ែន កុសល្យ និងឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខ ភរិយាយោធិនជួរមុខ និងគ្រួសារសម្រាលបានកូនភ្លោះ ៣ នាក់ 

ឯកឧត្តម ប៉ែន កុសល្យ និងឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខ ភរិយាយោធិនជួរមុខ និងគ្រួសារសម្រាលបានកូនភ្លោះ ៣ នាក់ 

( ត្បូងឃ្មុំ-កំពង់ចាម ): ឯកឧត្តម ប៉ែន កុសល្យ និងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា ខេត្តត្បូងឃ្មុំ និង ខេត្តកំពង់ចាម កាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ បានរួមដំណើរដោយ លោកវេជ្ជ: គឹមសួរ ភីរុណ និង ឯកឧត្តម នាយកសាខា រួមនឹង ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានអញ្ជើញ ចុះសួរសុខទុក្ខ អ្នកស្រី ចាន់ រ៉ាឌី  អាយុ ២៥ ឆ្នាំ ជាភរិយាវីរ: យោធិន ជួរមុខទិសប្រាសាទតាក្របីស្លាបឆ្វេង និងគ្រួសារមានកូនភ្លោះ ៣ នាក់ មកសម្រាលកូន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។

ឯកឧត្តម ប៉ែន កុសល្យ និងឯកឧត្តម អ៊ុន ចាន់ដា បាននាំយកបណ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលក្នុងតូនាទី ជាឥស្សរ:ជនឆ្នើមថ្នាក់ជាតិ សម្តេចប្រធាន  តែងតែបានណែនាំឲ្យក្រុមការងារឥស្សរ:ជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា ក៏ដូចជាបណ្តាញការងារគ្រប់ថ្នាក់  យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាក ដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារវីរ:កងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ពិសេសការគាំពារ សុខភាព មាតា ទារក និងកុមារ ដោយមិនរើសអើង ។

សូមរំលឹកផងដែរថា អ្នកស្រី ចាន់ រ៉ាឌី  ជាភរិយាវីរ:យោធិនជួរមុខទិសប្រាសាទតាក្របី ដែលកំពុង បំពេញបេសកកម្ម ការពារបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់ នៅសមរភូមិព្រំដែន ដែលអ្នកស្រីបាន ស្នាក់នៅផ្ទះម្តាយបង្កើត ក្នុងភូមិសំពៅផុស ឃុំជីរោទ៍ទី ២ ស្រុកត្បូងឃ្មុំ ខេត្តក្បូងឃ្មុំ ហើយស្វាមីរបស់គាត់ជាវីរ: កងទ័ពដែលបានច្បាប់ពីអង្គភាព ជូនមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលសេវា សម្រាល និងថែទាំព្យាបាល ជាបន្ទុកមន្ទីរពេទ្យបង្អែកខេត្តទាំងស្រុង ។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ នៅវេលាម៉ោង ៦ និង ៤៥ នាទីព្រឹក ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ អ្នកស្រី ចាន់ រ៉ាឌី សម្រាលបានកូនប្រុស ម្នាក់ ទម្ងន់ ២,៨ គក្រ  ដោយសុវត្ថិភាព ។

ឯកឧត្តម ប៉ែន កុសល្យ អ៊ុន ចាន់ដា បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា  ជូន អ្នកស្រី ចាន់ រ៉ាឌី  រួមមាន ម្សៅ ទឹកដោះគោ សម្ភារមាតា ខោអាវទារក   ឃីត ស្ត្រី ១ ឈុត ផ្លែឈើស្រស់ ២ កន្ត្រក  និង ថវិកាសរុប ចំនួន ១.៥០០.០០០ រៀល និងស្ត្រីសម្រាលបានកូនភ្លោះ ៣ នាក់ ទទួលបានថវិកា ២.០០០.០០០ រៀលផងដែរ ៕