: ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Christope Crépin ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីបូព៌ា និងជាអនុប្រធានប្រចាំតំបន់ប៉ាស៊ីហ្វិក ទទួលបន្ទុកបរិស្ថាន និងធនធានធម្មជាតិ ស្តីពី គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ (CSLEP) គម្រោងគ្រប់គ្រងសំណល់រឹង ការសិក្សាវិភាគដើម្បីរៀបចំគម្រោង Scaling Climate Action for Lowering Emissions (SCALE) និងការកែលម្អគោលនយោបាយគ្រប់គ្រងព្រៃឈើ និងការបំពុលខ្យល់នៅប្រទេសកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីជំហរយ៉ាងម៉ឺងម៉ាត់របស់ក្រសួង ដោយផ្តោតលើលទ្ធផល (Result-Oriented)។ ដែលសារនេះ បានជំរុញ និងធ្វើឱ្យមានការប្តេជ្ញាចិត្តរួមគ្នានៅគ្រប់កិច្ចសហការទាំងអស់ ដើម្បីផ្តល់ផលប្រយោជន៍យ៉ាងពិតប្រាកដឱ្យគ្នាទៅវិញទៅមក ប្រកបដោយតម្លាភាព និងជាក់លាក់។
យុទ្ធសាស្ត្របញ្ចកោណ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ស្អាត បៃតង ចីរភាព

