You are currently viewing ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញបើកជាផ្លូវការនូវកម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក»

ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញបើកជាផ្លូវការនូវកម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក»

 

: ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. បានអញ្ជើញបើកជាផ្លូវការនូវកម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» ។

កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងតាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក ដែលជាកត្តាចាំបាច់ដើម្បីពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក បង្កើនឱកាសសម្រាប់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ច ក៏ដូចជាផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុក អាចតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលរបស់ខ្លួន និងធ្វើអន្តរកម្មជាមួយដៃគូអាជីវកម្ម ។

សូមគួសបញ្ជាក់ថា កម្មវិធីនេះ មានការតាំងផលិតផលចម្រុះដ៏សម្បូរបែប មកពីគ្រប់វិស័យរួមាន ភោគផលកសិកម្ម ផលិតផលឧស្សាហកម្ម ឧបករណ៍បច្ចេកវិទ្យាថ្មីៗ រួមទាំងម្ហូបអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់(ទាំងបែបជាតិ និងអន្តរជាតិ) រួមទាំងផលិតផលក្នុងស្រុកជាច្រើនប្រភេទសរុបចំនួន ២៨៣ ស្តង់។

កុំភ្លេចជួបគ្នា ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ ៕