You are currently viewing ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវីដេអូរ (ZOOM)

ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវីដេអូរ (ZOOM)

( ត្បូងឃ្មុំ ): ឯកឧត្តម ឡង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវីដេអូរ (ZOOM) នៅបន្ទប់ប្រជុំអភិបាលខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ។


កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈសំខាន់ៗ ចំនួន ៧ រួមមាន
១-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទបញ្ញត្តិ សុវត្ថិភាពម្ហូបអាហារអាស៊ាន ។


២-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀង អាស៊ាន ស្តីពីបម្លាស់ទីរូបវន្តបុគ្គល ។


៣-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃ សាធារណរដ្ឋប្រជាមានិតចិន ។


៤-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើពិធីសារទីពីរ ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀង បង្កើតតំបន់ពាណិជ្ជកម្មសេរី ។


៥-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើអនុសញ្ញា ស្តីពីការបង្កើតអង្គការអន្តរជាតិ សម្រាប់សន្ធានកម្ម អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ។


៦-សេចក្តីព្រាងរបាយការណ៍ដំបូង ស្តីពី ការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិជនពិការនៅ កម្ពុជា ។
៧-បញ្ហាផ្សេងៗ