You are currently viewing ពិធីបុណ្យភ្ជំបិណ្ឌឆ្នាំនេះ ខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេចរណ៍ជាតិ ប្រម៉ាណជាជិត ៤ ម៉ឺននាក់នៅតាមវត្តអារាម និងតំបន់រម្យណីយ៍ដ្ឋាននានាក្នុងខេត្តត្បូងឃ្មុំ 

ពិធីបុណ្យភ្ជំបិណ្ឌឆ្នាំនេះ ខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេចរណ៍ជាតិ ប្រម៉ាណជាជិត ៤ ម៉ឺននាក់នៅតាមវត្តអារាម និងតំបន់រម្យណីយ៍ដ្ឋាននានាក្នុងខេត្តត្បូងឃ្មុំ 

( ត្បូងឃ្មុំ ): ពិធីបុណ្យភ្ជំបិណ្ឌឆ្នាំ ២០២៥ នេះ ខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេសចរណ៍ជាតិ ប្រម៉ាណជាជិត ៤ ម៉ឺននាក់ នៅតាមវត្តអារាម និងតំបន់រមណីយ៍ដ្ឋាននានា នៅក្នុងទូទាំងខេត្តត្បូងឃ្មុំ នេះបើតាមការឲ្យដឹងពីមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ។

លោក អឿន រិទ្ធ ប្រធានម្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឲ្យដឹងនាព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ ថា ខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវទេសចរណ៍ជាតិ ប្រម៉ានជា ៣៨.១៥០ នាក់ ភ្ញៀវបរទេសគ្មាន បើប្រៀបធៀប នឹងឆ្នាំ ២០២៤ មានភ្ញៀវសរុប ២៣.៣៥៨ នាក់ ឆ្នាំនេះមានការកើនឡើងចំនួន ១៧.៨៨% ។

ចំណែករម្យណីយ៍ដ្ឋាននៅក្នុងខេត្តត្បូងឃ្មុំមានចំនួន ៨ កន្លែង រួមមាន រមណីយដ្ឋានហ្លួងព្រះស្តេចកន រមណីយដ្ឋានទឹកធ្លាក់ហោង រមណីយដ្ឋាន ព្រះធាតុបាស្រី រមណីយ៍ដ្ឋានបុរីរដ្ឋបាលសាលាខេត្ត រម្យណីយ៍ដ្ឋានភូមិនេសាទ(មាត់ឃ្មង់) រមណីយដ្ឋានភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ និងរមណីយដ្ឋាន តាសែនដូងក្រអូប រមណីយដ្ឋាន សួនកម្សាន្តធម្មជាតិទឹកហូអូរក្តូង ។

លោក អឿន រិទ្ធ បន្ថែមថា ក្នុងនោះផងដែរ មន្រ្តីមន្ទីរទេសចរណ៍ខេត្ត បានធ្វើការផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៨ សណន ចុះថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ ស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរបស់ក្រសួងទេសចរណ៍ បានណែនាំឲ្យម្ចាស់អាជីវកម្មរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ហើយសរសេរតម្លៃឲ្យបានច្បាស់លាស់ ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន បានជួយណែនាំឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋានឲ្យពួកគាត់វេចខ្ចប់ ទុកដាក់សម្រាម ក្នុងធុងសម្រាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម ៕