You are currently viewing ក្រុមក្មេងទំនើង ១ ក្រុម ប្រើហិង្សា លើយុវជនម្នាក់ នៅតាមផ្លូវសាធារណៈ ត្រូវបាននគរបាលខេត្តត្បូងឃ្មុំ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានចំនួន ៤ នាក់

ក្រុមក្មេងទំនើង ១ ក្រុម ប្រើហិង្សា លើយុវជនម្នាក់ នៅតាមផ្លូវសាធារណៈ ត្រូវបាននគរបាលខេត្តត្បូងឃ្មុំ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានចំនួន ៤ នាក់

 

លើយុវជនម្នាក់ នៅតាមផ្លូវសាធារណៈ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ស្រុកអូររាំងឪ និងក្រុងសួង ធ្វើការស្រាវជ្រាវបង្ក្រាបចាប់ឃាត់ខ្លួនបានចំនួន ៤ នាក់ ។

លោក វរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងដ្ឋានខេត្តត្បូងឃ្មុំ បានឲ្យដឹងនារសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៥ ថា ក្រោយពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៥ ពាក់ព័ន្ធករណីហិង្សាដោយចេតនា បង្កឡើងដោយក្មេងអំនើង ១ ក្រុម មានគ្នាប្រហែលជា ១០ នាក់ ធ្វើសកម្មភាព យកមួកសុវត្ថិភាព វាយទៅលើយុវជនម្នាក់ បណ្តាលឲ្យរងរបួសក្បាល និងកញ្ចឹងក ស្ថិតនៅចំណុចលើផ្លូវជាតិលេខ ៧ ស្ថិតក្នុងភូមិឡរ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។


លោក ឡាយ ឧត្តុំ បន្តថា យោងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត បានចាត់លោកវរសេនីយ៍ឯក អ៊ាង ពិសិដ្ឋ ស្នងការរង ដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្ត​ត្បូងឃ្មុំ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៤ នាក់ យកមកធ្វើការសាកសួរតាមនីតិវិធី ក្រោយពីសារភាពរួច ដោយមានការឯកភាព ពីលោកឧត្តមសេនីយ៍ស្នងការ មានការសម្របសម្រួលនីតិវិធី ពីលោក កែវ ភក្តី ព្រះរាជអាជ្ញារង នៃអយ្យការអមសាដំបូងខេត្តត្បូងឃ្មុំ បានឲ្យកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី ដោយឡែកបក្ខពួកផ្សេងទៀត​ ដែលរត់គេចខ្លួន​ នគរបាល​បាននឹងកំពុងស្រាវជ្រាវបន្ត ៕