You are currently viewing ពោតក្រហមស្ងួតចំនួន ២៥០ តោន ស្រូវស្រង៉ែថ្មីចំនួន ១០០ តោន និងស្រូវសែនក្រអូបចំនួន ៤០០ តោន ត្រូវបានចុះកិច្ចសន្យាទិញ លក់រវាងក្រុមហ៊ុនចំនួន ២ ជាមួយនឹងសហគមន៍កសិកម្ម

ពោតក្រហមស្ងួតចំនួន ២៥០ តោន ស្រូវស្រង៉ែថ្មីចំនួន ១០០ តោន និងស្រូវសែនក្រអូបចំនួន ៤០០ តោន ត្រូវបានចុះកិច្ចសន្យាទិញ លក់រវាងក្រុមហ៊ុនចំនួន ២ ជាមួយនឹងសហគមន៍កសិកម្ម

 

( ត្បូងឃ្មុំ ): ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក គន់ រ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្ដត្បូងឃ្មុំ និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដត្បូងឃ្មុំ និងមានតំណាងភាគីក្រុមហ៊ុន អញ្ជើញអបអរសាទរពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម ទិញ-លក់ ពោតក្រហម និងស្រូវស្រង៉ៃថ្មី ជាគម្រោងខ្សែចង្វ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន ។

កម្មពិធីនេះ មានការះញ្ជើញចូលរួមពីសហគមន៍កសិករ និងមន្ដ្រីឃុំ សរុបចំនួន ៧០ នាក់ នៅក្នុងសណ្ឋាគារ ភីអេនធី ផាលេស ខេត្ដត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ។

លោក ហេហ ពិសិដ្ឋ ប្រអានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំបានឲ្យដឹងថា ជាការធានាបាននូវ ទីផ្សារប្រកបដោយភាពច្បាស់លាស់ សម្រាប់សហគមន៍កសិកម្ម (ទិញ-លក់មានកិច្ចព្រមព្រៀង) ក្នុងការបង្កើតចំណូលមានស្ថិរភាព និងកាត់បន្ថយហានិភ័យពីតម្លៃឡើងចុះនៃកសិផលរបស់កសិករ ដើម្បីលើកកម្ពស់ការផលិតភាព និងគុណភាព ផលិតផលតាមស្តង់ដារដែលបានកំណត់ ។

លោកប្រធានមន្ទីរកសិកម្មខេត្ត បញ្ជាក់ទៀតថា ក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនអាហ្គ្រី ឃីង ត្រេឌីង ឯ.ក ចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ លក់ ពោតក្រហម ២៥០ តោន ជាមួយសហគមន៍កសិកម្មជីរោទ៍រុងរឿង ក្រុមហ៊ុនអិលប៊ីអិន អង្គរ ចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ លក់ ស្រូវដសែនក្រអូប ១ ចំនួន ៤០០ តោននិងស្រូវស្រង៉ែថ្មី ចំនួន ១០០ តោន ជាមួយសហគមន៍កសិកម្មកសិកររុងរឿងផងដែរ ។

លោក ហេង ពិសិដ្ឋ បន្ថែមថា ដើម្បីជាកាតលើកទឹកចិត្តសហគមន៍កសិកម្ម ឲ្យមានទំនុកចិត្ត ក្នុងការវិនិយោគបន្ថែម និងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងនៅមូលដ្ឋាន តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕