( ត្បូងឃ្មុំ ): ឯកឧត្តម ង៉ូវ បូរីណា ប្រធានក្រុមការងារយុវជនគណបក្សក្រសួងបរិស្ថាន និងជាអនុប្រធានទី ២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកអូររាំងឪ ពញាក្រែក និងត្បូងឃ្មុំ បានអញ្ជើញនាំយកនូវតេយ្យទាន និងបច្ច័យ របស់ឯកឧត្តមបណ្ឌិត ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី ៦ នៅវត្តព្រះធាតុបាស្រី ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៥ ដោយមានការចូលរួមពី លោក ជា ណារ៉ុន អភិបាលស្រុកអូររាំឪ មន្រី្តរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ស្រុកអូររាំងឪ ។

ឯកឧត្តមប្រធាន បានរាប់បាត្រ បង្សុកូល និងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា ព្រមទាំងអ្នកដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ ។

ពិធីបុណ្យកាន់បិណ្ឌ ជាប្រពៃណីដ៏សំខាន់របស់ជាតិខ្មែរយើង ដែលចាប់តាំងពីថ្ងៃ ១ រោជ នឹងបន្តរហូតដល់ថ្ងៃ ១៥ រោច ខែភទ្របទ ដែលជាឱកាសដ៏ល្អសម្រាប់យើងទាំងអស់គ្នា ក្នុងការរួបរួម និងរំលឹកដល់អ្នកដែលបានលាចាកលោកនេះចេញពីយើងទៅកាន់លោកខាងមុខ ។

ឯកឧត្តមបានអញ្ជើញប្រជាពលរដ្ឋខ្មែរដែលកាន់ព្រះពុទ្ធសាសនាទាំងអស់ ចូលរួមបុណ្យកាន់បិណ្ឌនៅវត្តអារាមជិតៗផ្ទះលោកអ្នក ដើម្បីរួមចំណែកថែរក្សាប្រពៃណីដ៏ល្អផូផង់នេះ ៕
