You are currently viewing ឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គីសភ័យឆាបឆេះផ្ទះ និងទ្រព្យសម្បត្តិខ្ទេចអស់ខណ:ម្ចាស់ផ្ទះមិននៅ

ឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គីសភ័យឆាបឆេះផ្ទះ និងទ្រព្យសម្បត្តិខ្ទេចអស់ខណ:ម្ចាស់ផ្ទះមិននៅ

 

( ត្បូងឃ្មុំ ): ឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គីសភ័យ ឆាបឆេះផ្ទះរាបដល់ដី និងទ្រព្យសម្បត្តិអស់រលីងគ្មានសល់ ខណ:ម្ចាស់ផ្ទះមិននៅ ។


ហេតុការដ៏សោកស្ដាយ ១ នេះ កើតឡើងកាលពីវេលាម៉ោង ១៩ យប់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ ស្ថិតនៅ​ក្នុងភូមិ​អំពិល ឃុំ​ប៉ើ​ស​ ២ ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។


ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ខណ:កើតហេតុភ្លាមៗ អ្នកជិតខាងក្នុងភូមិ​ បាន​នាំ​គ្នា​បូមទឹក​បាញ់​ពន្លត់ភ្លើង​ដែរ តែ​មិន​អាចគ្រប់គ្រងស្ថានការបាន​នោះ​ទេ ។


នគរបាលនៃអធិការ​ដ្ឋានស្រុក​ក្រូចឆ្មារ​បានឲ្យ​ដឹងនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ ថា ផ្ទះ​ដែល​ឆេះ​នេះ​ គឺ​សង់ពីឈើ ប្រក់ដែក ជញ្ជាំង​ក្ដារ​ទំហំ​ ៦​ ម៉ែត្រ គុណ ១២ ម៉ែត្រ ម្ចាស់ផ្ទះ​ឈ្មោះ យ៉ា​ន់ ថា ភេទ​ប្រុស អាយុ​ ៥៦​ ឆ្នាំ ជនជាតិ​ខ្មែរ ។


សមត្តកិច្វបន្តថា ម្ចាស់​ផ្ទះបិទទ្វារ​ចាក់សោ​រ ហើយទៅ​ផ្ទះ​មួយទៀត​ នៅ​ឯឃុំរកា​ខ្នុរ ដែលឆ្ងាយពីគ្នាជិត​ ១០​ គីឡូម៉ែត្រ រីឯគ្រោះ​អគ្គិភ័យ​នេះ​ កម្លាំងជំនាញបានប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ១ គ្រឿង​ និង​ប្រើប្រាស់ទឹក​អស់ ២​ រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង មិនឆេះរាលដាលដល់ផ្ទះអ្នកដទៃ ។


សមត្ថកិច្ចបញ្ជាក់ទៀតថា ចំពោះទំហុំនៃការខូចខាត គឺផ្ទះឆេះ​អស់ទាំងស្រុង ឆេះ​ម៉ាស៊ីនបូមទឹក​ ២​ គ្រឿង​ ទូរ​ទឹកកក​ ១​ ម៉ាស៊ីនបោកខោអាវ​ ១​ ទូរទស្សន៍​ ១​ ស្រូវ​ ១៥​ បេ និង​សម្ភារ​:ប្រើប្រាស់​ផ្សេង​ៗ​មួយ​ចំនួន​ធំទៀត ៕