You are currently viewing ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញប្រារព្វពិធីបុណ្យ “រុក្ខទិវា ៩ កក្កដា” ឆ្នាំ ២០២៥

ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញប្រារព្វពិធីបុណ្យ “រុក្ខទិវា ៩ កក្កដា” ឆ្នាំ ២០២៥

( ត្បូងឃ្មុំ ): ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញប្រារព្វពិធីបុណ្យ «រុក្ខទិវា ៩ កក្កដា» នៅពុទ្ធសីមាវត្តសត្តវិថិជោត្យារាម (ស្លា) ស្ថិតនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ ។


ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ រដ្ឋបាលស្រុកមេមត់ លោក លោកស្រីជាមន្ត្រីកសិកម្មតាមបណ្តាឃុំ ក្នុងស្រុកមេមត់ កងកម្លាំងប្រដាប់អាវុធ យុវជនកាយរិទ្ធ យុវជនកាក់បាទក្រហម សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។


ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ពិធីបុណ្យ “រុក្ខទិវា ៩ កក្កដា”  នាឆ្នាំនេះ ក៏ដូចជាឆ្នាំមុនដែរ ដែលយើងតែងតែប្រារពឡើង ក្នុងគោលបំណងបណ្តុះនៅផ្នត់ គំនិត ឆន្ទៈ ក្នុងការស្រឡាញ់ និងចូលរួមថែរក្សានៅធនធានធម្មជាតិ ហើយក៏បង្ហាញពីស្មារតីសាមគ្គីភាពរបស់បងប្អូនពលរដ្ឋខ្មែរយើងផងដែរ ។


ឯកឧត្តម អភិបាលខេត្តបន្តថា ដើមឈើគឺជាផ្នែកមួយនៃបរិស្ថានធនធានធម្មជាតិ ដែលបង្កើតនៅស្រទាប់ការពារផែនដី ហើយក៏ជាប្រព័ន្ធអេកូឡូស៊ីយ៉ាងសំខាន់របស់ភពផែនដីផងដែរ ។

បន្ថែមលើនេះ កត្តានៃការបំផ្លិចបំផ្លាញធនធានធម្មជាតិ ធ្វើឱ្យមានការកើនឡើងនៅកម្តៅ និងការប្រែប្រួលអាកាសធាតុ ដូចនេះហើយការចូលរួមដាំដើមឈើគឺជាផ្នែកមួយក្នុងការចូលរួកថែរក្សា ក៏ដូចជាបណ្តុះនៅផ្នត់គំនិតស្រឡាញ់នូវធនធានធម្មជាតិរបស់យើង ។


ឯកឧត្តមអភិបាលខេត្តបន្តបន្ថែមថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺយកចិត្តទុកដាក់ខ្ពស់លើចំណុចអាទិភាពចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយក៏មានយុទ្ធសាសន៍ចក្រាវិស័យ របស់ក្រសួងបរិស្ថានផងដែរ ដែលក្នុងន័យនេះគឺដើម្បីថែរក្សា ការពារនិងបណ្តុះកូនឈើឡើងវិញ ទាក់ទាញភ្ញៀវទេសចរណ៍ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងកំណើនសេដ្ឋកិច្ចជាតិឈានឆ្ពោះទៅកម្ពុជាឆ្នាំ ២០៥០ ផងដែរ ។


ឯកឧត្តមក៏សំណូមពរឱ្យបងប្អូនពលរដ្ឋចូលរួមដាំដើមឈើ និងថែរក្សាបរិស្ថាន ធនធានធម្មជាតិ ក្នុងខេត្តត្បូងឃ្មុំយើងធ្វើយ៉ាងណាឱ្យខេត្តត្បូងឃ្មុំយើង ជាខេត្តគោលដៅទេសចរណ៍ ទោះបីថាខេត្តត្បូងឃ្មុំជាខេត្តកូនពៅក៏ពិតមែនតែការអភិវឌ្ឍន៍ និងការអភិរក្ស គឺនៅរក្សាបានជាចេរភាព ។


បើតាមរបាយការណ៍របស់លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា លទ្ធផលការងារវិស័យព្រៃឈើសម្រេច បាន ក្នុង ឆ្នាំ ២០២៤ ខណ្ឌ ៩កក្កដា សរុបចំនួន ៣៤.០០០ ដើម លើផ្ទៃដីប្រមាណពី ៥០ ទៅ ៦០ ហិកតាផងដែរ ៕