You are currently viewing មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ទទួលអំណោយមនុស្សធម៌ឱសថ ពីក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី ២

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ទទួលអំណោយមនុស្សធម៌ឱសថ ពីក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី ២

( ត្បូងឃ្មុំ ): ឯកឧត្តម ម៉ម ប៊ុននាងប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា ( គណៈកម្មការទី ១០ )និង ឯកឧត្តមឡាន់ ឆន អនុប្រធានក្រុមតំណាងឲ្យ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ព្រមទាំង ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញប្រគល់ និងទទួលអំណោយមនុស្សធម៌ជាឱសថ និងសម្ភារៈពេទ្យយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី ២ គឺជាជំនួយពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ដែលផ្ដល់ជូនមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ នៅជាន់ផ្ទាល់ដីក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាការបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងស្ម័គ្រចិត្ត រវាងប្រទេសកម្ពុជា និងកូរ៉េ ក្នុងវិស័យសុខាភិបាល ។អំណោយទាំងនោះរួមមាន ឱសថចំនួន ៩ ប្រភេទ ស្មើនឹង ១៦០ កេសធំ និង ៥១៥ ប្រអប់តូច និងឧបករណ៍ពេទ្យ (ឃីត) ចំនួន ៣០ កញ្ចប់ ។


ឯកឧត្តម កែវ វណ្ណៈ បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង និងថ្លែងអំណរគុណចំពោះវត្តមានរបស់គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់។ ឯកឧត្តមបានធ្វើរបាយការណ៍សង្ខេបពីសកម្មភាពរបស់មន្ទីរពេទ្យ ដោយគូសបញ្ជាក់ពីសមត្ថភាពទទួលអ្នកជំងឺសរុប ៨៩ គ្រែ ដែលបែងចែកជា ៨៥ គ្រែ សម្រាប់អ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរ (IPD) និង ៤ គ្រែ សម្រាប់អ្នកជំងឺសម្រាកព្យាបាលក្រៅមន្ទីរ (OPD)។ ឯកឧត្តមបានចាត់ទុកការបង្កើនសមត្ថភាពនេះជាជំហានដ៏សំខាន់មួយក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ និងតំបន់ជុំខេត្តនេះ ។


ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី ២ និងមូលនិធិ Global Life Sharing ដែលបានផ្តល់ជំនួយមនុស្សធម៌ដ៏មានតម្លៃនេះ។


ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា៖ “អំណោយដ៏ថ្លៃថ្លានេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការឱសថរបស់មន្ទីរពេទ្យ និងជម្រុញឲ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងផ្តល់ក្តីសង្ឃឹម និងសុវត្ថិភាពដល់សុខភាពប្រជាពលរដ្ឋក្នុងតំបន់យើង”។


ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវសារសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីថ្នាក់ដឹកនាំព្រឹទ្ធសភាជូនដល់ថ្នាក់ដឹកនាំខេត្ត បុគ្កលិកមន្ទីរពេទ្យ និងប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ។ ឯកឧត្តមបានលើកឡើងថា៖ “ជំនួយមនុស្សធម៌នេះគឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងគណៈកម្មការទី ១០ ព្រឹទ្ធសភា និងមូលនិធិ Global Life Sharing ដែលយើងទាំងអស់គ្នាចាត់ទុកជាស្ពានមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនកូរ៉េ ។


ឯកឧត្តមក៏បានឆ្លៀតឱកាសជម្រាបជូនអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានលើកសរសើរពីភាពអង់អាចក្លាហានរបស់កងទ័ពកម្ពុជា ព្រមទាំងបានអំពាវនាវឲ្យប្រជាជនខ្មែរគ្រប់រូបបន្តសាមគ្គីគ្នា ជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីការពារបូរណភាពទឹកដី និងនិរន្តរភាពសន្តិភាព ។


ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំសារសួរសុខទុក្ខពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងសរសើរកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការទី ១០ និងមូលនិធិ Global Life Sharing ដែលបានធ្វើឲ្យជំនួយមនុស្សធម៌នេះអាចទៅដល់ប្រជាជនកម្ពុជាជាពិសេស ខេត្តត្បូងឃ្មុំនេះ ។


ឯកឧត្តមក៏បានជម្រាបអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានលើកសរសើរពីវីរភាពកងទ័ពកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ពីតួនាទីសំខាន់របស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងដោះស្រាយវិវាទដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ។


ឯកឧត្តមបានអំពាវនាវឲ្យប្រជាជនខ្មែររួបរួមគ្នាដើម្បីជម្នះឧបសគ្គ និងជឿជាក់លើការដឹកនាំជាតិដ៏ត្រឹមត្រូវ ៕