You are currently viewing ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល)

ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល)

ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៥ នេះក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ដឹកនាំដោយអនុព័ន្ធយោធាប្រទេសម៉ាឡេស៊ី នឹងមានការចូលរួមពីបណ្តាប្រទេសចំនួន៦ ដូចជា៖
១. ប្រទេសឥណ្ឌូនេស៊ី
២. ប្រទេសឡាវ
៣. ប្រទេសមីយ៉ាន់ម៉ា
៤. ប្រទេសហ្វីលីពីន
៥. ប្រទេសសិង្ហបុរី
៦. ប្រទេសវៀតណាម

ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ទាំង ៧ប្រទេស នឹងអញ្ជើញទៅសង្កេតការណ៍នៅបណ្តាទីតាំងមួយចំនួន ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់ ក្នុងនោះរួមមាន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់ នៃការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ ។