វីដេអូរ : សកម្មភាពរបស់ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចូលរួមផ្ញេីសារគាំទ្រ ជាមួយប្រជាពលរដ្ឋ និង យុវជន សភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំង សិស្សានុសិស្ស ទាំង ១៤ ឃុំក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានផ្ញេីសារគាំទ្រ ចំពោះការវាយបករបស់កងទ័ពកម្ពុជា ទៅលើកងទ័ពថៃ ដែលកំពុងឈ្លានពាន និងបានវាយប្រហារ បាញ់ប្លោងមកលើកងទ័ពកម្ពុជា កំពុងឈរជេីងនៅតំបន់ព្រំដែន កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ ។

សូមជូនពរកងទ័ពកម្ពុជាមានសុខភាពល្អ និងទទួលបានជោគជ័យលើការប្រយុទ្ធដើម្បីការពារបូរណភាពទឹកដីកម្ពុជាយើង ។
