( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងបរិស្ថាន គោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលជូនដល់ សពព្រិន្ទបាលទោ ឆៃ រ័ត្ន នាយទាហានកងពលតូចអន្តរាគមន៍លេខ ៩ វីរ:សេនាតូចអន្តរាគមន៍លេខ ៣៩៤ ដែលបានពលីជីវិតក្នុងជន្មាយុ ៤៧ ឆ្នាំក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅលើសមរភូមិប្រយុទ្ធខេត្តព្រះវិហារ កាលពីវេលាម៉ោង ១១ និង ៣០ នាទី យប់ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ នៅគេហដ្នាន នៃសពស្ថិតក្នុងភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្ត
ត្បូងឃ្មុំ ។
ក្នុងវេលាដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំមកនូវការរំលែកទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាមួយ លោកស្រីចាន់ បូរី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ព្រិន្ទបាលទោ ឆៃ រ័ត្ន សូមឱ្យបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
