
( ត្បូងឃ្មុំ ): ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងរិស្ថាន និងជាអនុប្រធានទី ២ ក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ស្រុកអូររាំងឪ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ ជាប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានដឹកនាំប្រជាពលរដ្ឋ សិស្សានុសិស្ស ដាំកូនឈើប្រមាណជាង ២០០ ដើម ដោយមានការអញ្ចើញចូលរួមពី លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ ប្រធាន អនុប្រធាន សសយក ស្រុក មន្រ្តីរដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋាន ប្រមាណជាង ២០០ អង្គនាក់ ស្ថិតនៅភូមិចាន់អណ្តែត ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ ។
នាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងលោកអភិបាលស្រុក ប្រធាន អនុប្រធាន ស.ស.យ.កស្រុក មន្រ្តីរដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់នៃស្រុកអូររាំងឪ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងបានប្រកាសគាំទ្រ ចំពោះវីរកងទ័ពជួរមុខកម្ពុជា ដែលបានកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ជាមួយសត្រូវឈ្លានពានទឹកដី និងសូមជូនពរវីរកងទ័ពរបស់យើងឱ្យទទួលបានជោគជ័យគ្រប់កាលៈទេសៈ ៕