កសិករក្នុងឃុំទួលសូភីដាំដុះបន្លែភ្លៅកង្កែបលក់ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ
( ត្បូងឃ្មុំ ): កសិករក្នុងឃុំទួលសូភីដាំដុះបន្លែភ្លៅកង្កែបលក់ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ ខណ:បន្លែភ្លៅកង្កែបប្រើពេលតែជាង ៣ ខែប៉ុណ្ណោះ កសិករអាចប្រមូលផលបានបណ្តើរៗ ហើយ ។ បងប្អូនប្រជាកសិករចំនួន ៣ គ្រួសារ នៅក្នុងភូមិថ្មដារកើត ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូឃ្មុំ បានងាកមកចាប់យកមុខរបរដាំបន្លែភ្លៅកង្កែប ដើម្បីលក់បង្កើនប្រាក់ចំណូល យកមកផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែមទៀត បន្ទាប់ពីការងារស្រែចំការ ដោយកត្តាភូមិសាស្ត្រ ដីខ្មៅ ដង្ហើមទឹករាក់ផងដែរនោះ ។ លោក ឡាំ សុខណៃ ជាកសិករដាំបន្លែភ្លៅកង្កែបលក់…
