ឯកឧត្តម អ៊ាង សុផល្លែត អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពព្រិន្ទបាលទោ ឆៃ រ័ត្ន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅលើសមរភូមិប្រយុទ្ធខេត្តព្រះវិហារ
( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងបរិស្ថាន គោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលជូនដល់ សពព្រិន្ទបាលទោ ឆៃ រ័ត្ន នាយទាហានកងពលតូចអន្តរាគមន៍លេខ ៩ វីរ:សេនាតូចអន្តរាគមន៍លេខ ៣៩៤ ដែលបានពលីជីវិតក្នុងជន្មាយុ ៤៧ ឆ្នាំក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅលើសមរភូមិប្រយុទ្ធខេត្តព្រះវិហារ កាលពីវេលាម៉ោង ១១ និង ៣០ នាទី យប់ ថ្ងៃទី ២៧…
