ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីគណៈបក្សស្រុក-ឃុំ-ភូមិ នៃស្រុកមេមត់
( ត្បូងឃ្មុំ ): ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីគណៈបក្សស្រុក-ឃុំ-ភូមិ នៃស្រុកមេមត់ នៅស្នាក់ការគណបក្សប្រជាជនស្រុកមេមត់ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ ។ ឯកឧត្តម ប៉ែន កុសល្យ បានណែនាំឲ្យក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង ១៤ នៃស្រុកមេមត់ ត្រូវបន្តពង្រឹង និងពង្រីកសមាជិក រក្សាសាមគ្គីភាពផ្ទៃក្នុងរចនាសម្ព័ន្ធ ក្តាប់ឲ្យបាន និងដោះស្រាយរាល់សំណើសំណូមរបស់ប្រជាពលរដ្ឋ ជាពិសេសបន្តការអភិវឌ្ឍក្នុងមូលដ្ឋានឲ្យរីកចម្រើនបន្ថែមទៀត ។…
