ឯកឧត្តម ប៉ែន កុសល្យ ជួបសំណេះសំណាល និងលើកទឹកចិត្តដល់ ក្រុមកីឡាករបាល់ទាត់ នៃក្លឹបមន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ មុនពេលចេញទៅប្រកួតដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី ១៩ ឆ្នាំ ២០២៥-២០២៦ (ថ្នាក់ខេត្ត) នៅខេត្តព្រៃវែង
( ត្បូងឃ្មុំ ): ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នាសាលប្រជុំ ក សាលាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ នៃក្លឹបមន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ មុនពេលចេញទៅប្រកួតដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥-២០២៦ (ថ្នាក់ខេត្ត) នៅទីលានបាល់ទាត់ខេត្តព្រៃវែង នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ…
