រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបួងសួង សុំសេចក្តីសុខ ជូនដល់កងទ័ពកម្ពុជាជួរមុខ ឈ្នះគ្រប់សមរភូមិ ក្នុងសង្គ្រាមឈ្លានពានទឹកដីពីសំណាក់ទាហានថៃ
(ត្បូងឃ្មុំ): រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់កងទ័ព្វកម្ពុជានៅសមរភូមិជួរមុខ និងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងអំឡុងពេលសៀមឈ្លានពានទឹកដីប្រាសាទខ្មែរ បានកំពុងផ្ទុះសង្គ្រាមតាមខ្សែបន្ទាប់ព្រំដែន ។ ពិធីបួហសួងនេះធ្វើឡើងនារសៀលថ្ងៃទី ២៧ ខែកក្ដដា ឆ្នាំ ២០២៥ នៅក្នុងវត្តហ្លួងព្រះស្ដេចកន ( ហៅវត្តព្រៃនគរក្នុង ) ស្ថិតក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ដ្រីរាជការចំណុះរដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣…
