ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញនាំយកនូវតេយ្យទាន ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី ៦ នៅបរិវេណវត្តព្រះធាតុបាស្រី
( ត្បូងឃ្មុំ ): ឯកឧត្តម ង៉ូវ បូរីណា ប្រធានក្រុមការងារយុវជនគណបក្សក្រសួងបរិស្ថាន និងជាអនុប្រធានទី ២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកអូររាំងឪ ពញាក្រែក និងត្បូងឃ្មុំ បានអញ្ជើញនាំយកនូវតេយ្យទាន និងបច្ច័យ របស់ឯកឧត្តមបណ្ឌិត ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី ៦ នៅវត្តព្រះធាតុបាស្រី ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ…
