ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធបញ្ជូន រូបភាព និងសម្លេង(Video Conference ZOOM) នារសៀលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ចូលរួមកិច្ចប្រជុំស្តីពីការងារសម្របសម្រួលជូនដល់ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ ។
