
( ត្បូងឃ្មុំ ): ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានដឹកនាំ ប្រជាពលរដ្ឋសិស្សានុសិស្ស បន្តដាំកូនឈើតាមដងផ្លូវក្នុងស្រុកអួររាំងឪ ដោយមានការអញ្ជើញចូលរួមពី មន្រ្តីរាជការក្រសួងបរិស្ថាន និង លោកអភិបាលស្រុក មន្រ្តីរាជការ ប្រជាពលរដ្ឋសិស្សានុសិស្ស យុវជន សសយក អាជ្ញាធរមួលដ្ឋាន ប្រមាណជាង ៥០០នាក់ ស្ថិតនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ។
ក្នុងសកម្មភាពនាំគ្នាដាំដើមឈើនេះផងដែរ ជា ការចូលរួមយ៉ាងសកម្មលើយុទ្ធនាការ “ពន្លក បៃតង ” ដែលនៅក្នុងយុទ្ធសាស្រ្តចក្រាបរិស្ថាន ជាពិសេសបានបណ្តុះផ្នត់គំនិតដល់កូនចៅជំនាន់ក្រោយ ឲ្យទូលំទូលាយ ចេះស្រលាញ់បរិស្ថាន នឹងចូលរួមការពារធនធានធម្មជាតិទាំងអស់គ្នា ព្រមទាំងពង្រីកគម្របបៃតង និង អព្យាក្រឹតកាបូននៅកម្ពុជា ។
ឯកឧត្ដម បានបន្ដថាក្រសួងបរិស្ថាននិង មន្ទីរ បរិស្ថានគ្រប់ រាជធានីខេត្តនឹង ផ្ដល់ ឬ ចែកកូន ឈេី ជូនប្រជាពលរដ្ឋយកទៅធ្វេី ការ ដាំដុះ ដោយឥតគិតថ្លៃ ជាមួយគ្នានេះដែរ ឯកឧត្ដម បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ដ្រី រាជការ ចូលរួម ដាំដេីមឈេី ឱ្យច្រេីនតាម ដែរអាចធ្វេីទៅបានក្នុងរដូវ វស្សារខាងមុខនេះ ៕






