: លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការចីរភាពបរិស្ថានកម្ពុជា បានដឹកនាំកិច្ចប្រជុំសាមញ្ញ នៅស្នាក់ការកណ្ដាលអង្កការចីរភាពបរិស្ថានកម្ពុជា នៅរសៀលថ្ងៃទី ១០ ខែកក្ដដា ឆ្នាំ ២០២៥ ដែលមានវត្តមានចូលរួមពី លោកបណ្ឌិត ឃីម រដ្ឋា អនុប្រធាន លោក អាន វណ្ណា ប្រធានសាខាខេត្ដកំពង់ចាម ព្រមទាំងសមាជិក សមាជិកា ប្រចាំរាជធានីភ្នំពេញ ។

ថ្លៃងក្នុងកិច្ចការប្រជុំ លោកបណ្ឌិត ប្រធានអង្គការ បានឱ្យសមាជិក សមាជិកា គ្រប់បណ្ដរាជធានី ខេត្ត ត្រូវគាំទ្រ និងចូលរួមគ្រប់សកម្មភាព គ្រប់យុទ្ធនាការរបស់ក្រសួងបរិស្ថាន មន្ទីរបរិស្ថានឱ្យផុលផុស ដើម្បីប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក ព្រមទាំងបង្កើតចលនាដាំដើមឈើឱ្យបានច្រើន តាមទីសាធារណៈ តំបន់សិករិចរិល សំដៅចូលរួមបង្កើនគម្របបៃតងនៅកម្ពុជា ។

ក្រោយពីបានបិទបញ្ចប់កិច្ចប្រជុំ លោកបណ្ឌិត ប្រធានអង្គការ បានប្រគល់សេចក្ដីសម្រេចតែងតាំងសមាសភាពប្រធាន និងអនុប្រធានសាខាខេត្ដកំពង់ចាម ជូនលោក អាន វណ្ណា ត្រូវបានតែងតាំងជា ប្រធានសាខាខេត្ដកំពង់ចាម និងលោក ក្រិន សេងហាក លោក ម៉ុន វុទ្ធី ជា អនុប្រធានប្រធានសាខាខេត្ដកំពង់ចាមផងដែរ ៕
