You are currently viewing កម្លាំងចម្រុះចុះពិនិត្យទីតាំងខារ៉ាអូខេ ឡាសវីហ្កាស ក្រោយពីមានព័ត៌មានថា មានបង្កប់ល្បែងបាញ់ត្រី និងគ្រឿងញៀន

កម្លាំងចម្រុះចុះពិនិត្យទីតាំងខារ៉ាអូខេ ឡាសវីហ្កាស ក្រោយពីមានព័ត៌មានថា មានបង្កប់ល្បែងបាញ់ត្រី និងគ្រឿងញៀន

( បន្ទាយមានជ័យ ): កម្លាំងចម្រុះចុះពិនិត្យមើលទីតាំងខារ៉ាអូខេ ឡាសវីហ្កាស ក្រោយពីមានព័ត៌មានថា មានបង្កប់ល្បែងបាញ់ត្រី និងគ្រឿងញៀន នៅក្នុងភូមិក្បាលស្ពាន ១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ។
ក្រោយពីព័ត៌មានផ្សព្វផ្សាយថា ខារ៉ាអូខេ ឡាសវីហ្កាស បានបង្កប់ល្បែងស៊ីសង និងគ្រឿងញៀនខុសច្បាប់ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត រួមជាកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបានចុះត្រួតពិនិត្យយ៉ាងសព្វជ្រុងជ្រោយទាំងអស់ ដើម្បីឲ្យមានភាពច្បាស់លាស់ បើឃើញមានដូចការចុះផ្សាយ នឹងអនុវត្តតាមផ្លូវច្បាប់មិនលើកលែងឡើយ ។
ក្រោយពិនិត្យយ៉ាងយកចិត្តទុកដាក់របស់អាជ្ញាធរ សមត្ថកិច្ចជំនាញ ឃើញថា រូបភាពជាក់ស្តែង មិនដូចគ្នានឹងរូបភាពដែលបានចុះផ្សាយឡើយ អាចនិយាយបានថា រូបភាពដែលចុះផ្សាយកាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ តាមបណ្តាញសង្គមនោះ ជារូបភាពចាស់ ដែលខុសស្រឡះពីរូបភាពដែលឃើញជាក់ស្តែងនៅថ្ងៃចុះពិនិត្យនេះតែម្តង ។
សមត្ថកិច្ចបញ្ជាក់ថា ការពិនិត្យជាក់ស្តែងនៅថ្ងៃនេះ គឺរូបភាព ខុសគ្នាស្រឡះ តាំងរូបយីហោ និងការតុបតែងផ្នែកខាងក្នុងអគារ ។
បើតាមការឆ្លើយបំភ្លឺពីម្ចាស់បញ្ជាក់ថា រូបដែលបានចុះផ្សាយចោទប្រកាន់ថាមានបង្កប់ល្បែងស៊ីសង នឹងបង្កប់គ្រឿងញៀន គឺរូបភាពច្បាស់ តាំងពីម្ចាស់មុនគ្រប់គ្រងម្លេះ ចំណែកការគ្រប់គ្រងម្ចាស់ថ្មីនេះ គឺមិនឲ្យមានអំពើខុសច្បាប់ជាដាច់ខាត ៕