You are currently viewing សេចក្តីជូនដំណឹងស្តីពី ការផ្អាកការប្រារព្ធពិធីបុណ្យអុំទូកនៅខេត្តត្បូងឃ្មុំ

សេចក្តីជូនដំណឹងស្តីពី ការផ្អាកការប្រារព្ធពិធីបុណ្យអុំទូកនៅខេត្តត្បូងឃ្មុំ

សេចក្តីជូនដំណឹងស្តីពី ការផ្អាកការប្រារព្ធពិធីបុណ្យអុំទូកនៅខេត្តត្បូងឃ្មុំ:
រដ្ឋបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូនដំណឹងដល់សាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ និងបណ្ដាភ្ញៀវជាតិ-អន្តរជាតិទាំងអស់មេត្តាជ្រាបថា ដោយយោងតាមសភាពការណ៍នៅតាមតំបន់ព្រំដែន ដែលនៅតែបន្តមានការឈ្លានពានពីសំណាក់ទាហានសៀមមកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា រដ្ឋបាលខេត្តត្បូងឃ្មុំសម្រេច ផ្អាកការប្រារព្ធពិធីបុណ្យអុំទូកជាបន្ទាន់ ។


ក្នុងនាមជាកូនខ្មែរមួយរូប យើងពិតជាមានការឈឺចាប់យ៉ាងខ្លាំងនៅពេលឃើញទិដ្ឋភាពបែបនេះ ហើយសូមអភ័យទោសយ៉ាងជ្រាលជ្រៅបំផុតចំពោះការចេញសេចក្តីជូនដំណឹងដ៏បន្ទាន់នេះ ដែលអាចបង្កការរអាក់រអួលដល់បងប្អូនប្រជាពលរដ្ឋ ។


អាជ្ញាធរខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមជាមួយអាជ្ញាធរខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាទាមទារយកសន្តិភាព និងបូរណភាពទឹកដីមកវិញ ។
ដោយឡែក ចំពោះពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលមកលក់ដូរនៅតាមសួនច្បារមាត់ទន្លេខេត្តត្បូងឃ្មុំ នៅតែអាចបន្តអាជីវកម្មលក់ដូរបានជាធម្មតា សូមសាធារណជនទាំងអស់មេត្តាជ្រាប និងចូលរួមសហការ ។