ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ ជា សុផាកន្នី នៅថ្ងៃចន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានអញ្ចើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ សូត្រមន្តរាប់បាត្រ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមអនុមោទនាបុណ្យកុសលជូនដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់ ឱ្យទទួលបានសេចក្តីសុខ សុភមង្គលសិរីសួស្តី សុខភាពល្អរឹងមាំ ជាពិសេស សូមឧទ្ទិសកុសលផលបុណ្យជូនដល់វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលី ក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាឆ្នាំនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ហើយក៏ជាពិធីបុណ្យដ៏ធំ និងមានរយៈពេលវែងជាងគេ នៅក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិខ្មែរទាំងអស់ ចំពោះប្រជាពលរដ្ឋខ្មែរអ្នកកាន់ព្រះពុទ្ធសាសនា មានជំនឿនិងទំនៀមទម្លាប់មួយ ដែលគេនិយមធ្វើតៗគ្នា ជាយូរមកហើយ ៕
