You are currently viewing អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ៣ ខ្នងផ្ទះ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ៣ ខ្នងផ្ទះ

( ត្បូងឃ្មុំ ): អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្អអស់ចំនួន ៣ ខ្នងផ្ទះ ដោយសារឆ្លងចរន្តអគ្គីសនី នៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ១៥ និង ៣០ នាទីរសៀលថ្ងៃទី ១៣ ខែសីហា ២០២៥ ។


លោក ភិន ឈុន មេឃុំទន្លេបិទ បានឲ្យដឹងថា ក្រោយពីលោកមេឃុំ ទទួលបានព័ត៌មានភ្លាមៗ លោកមេឃុំ បានរាយការណ៍ភ្លាម ក៏មានកម្លាំងមន្ត្រីជំនាញពន្លត់អគ្គីសភ័យ មកជួយអន្តរ៉ាគមន៍ទាន់ពេលវេលា ។


កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំទន្លេបិទ បានឲ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះខាងលើមានឈ្មោះ ទី ១.ឈ្មោះ ព្រហ្ម ឆៃលាម អាយុ ៦៤ ឆ្នាំ ផ្ទះទំហុំ ៦×១២ សង់ពីឈើប្រក់ដែក គ្រួសារទី ២. ឈ្មោះ យីន វិត អាយុ ៤៥ ឆ្នាំ ផ្ទះទំហំ ៦×១២ សង់ពីឈើប្រក់ដែក  និងគ្រួសារទី ៣. ឈ្មោះ នង ឆៃគីម អាយុ ៤៥ ឆ្នាំ ផ្ទះទំហុំ ៦×១០ សង់ពីឈើប្រក់ដែក ។


នគរបាលប៉ុស្តិ៍ទន្លេបិទ បានបញ្ជាក់ទៀតថា កម្លាំងបានប្រើប្រាស់ឡានទឹកជួយអន្តរ៉ាគមន៍ចំនួន ៤ គ្រឿង ប្រើប្រាស់ទឹកអស់ ៤ រថយន្ត ដែលមាន (ឡានទឹកការ៉ាស់សាំងតេឡា ១ គ្រឿង ឡានទឹកស្រុកត្បូងឃ្មុំ ១ គ្រឿង ឡានទឹកក្រុងសួង ១ គ្រឿង និងឡានទឹកខេត្តកំពង់ចាម ១ គ្រឿង ក្នុងនោះមានកាណូតបូមខ្សាច់ ១ គ្រឿងជួយផងដែរ ) ទើបគ្រប់គ្រងស្ថានការណ៍ បានទាំងស្រុង មិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទៀត ។


ចំពោះទំហុំនៃការខូចខាតទ្រព្យសម្បត្តិមិនទាន់ដឹងនៅឡើយទេ ដោយកម្លាំងជំនាញកំពុងតែស្រាវជ្រាវនឹងវាយតម្លៃ ៕