You are currently viewing ឈ្មួញដឹកឈើដើមអំពិលបារាំង ឬហៅដើមចាន់គីរី បំរ៉ុងលោតឆ័ត្រ ចូលទៅប្រទេសវៀតណាមតាមច្រកដារ តែត្រូវមន្ត្រីជំនាញមិនអនុញ្ញាតិឲ្យចូល

ឈ្មួញដឹកឈើដើមអំពិលបារាំង ឬហៅដើមចាន់គីរី បំរ៉ុងលោតឆ័ត្រ ចូលទៅប្រទេសវៀតណាមតាមច្រកដារ តែត្រូវមន្ត្រីជំនាញមិនអនុញ្ញាតិឲ្យចូល

( ត្បូងឃ្មុំ ): ឈ្មួញដឹកឈើដើមអំពិលបារាំង ឬហៅដើមចាន់គីរី បំរ៉ុងលោតឆ័ត្រ លួចចូលទៅលក់ នៅប្រទេសវៀតណាម តាមច្រកដារ ឬហៅថា ( ច្រកដូង ៧ ដើម ) នៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីម៉ោងជាង ៣ ទៀបភ្លឺ ថ្ហៃទី ៧ ខែសីហា ឆ្នាំ ២០២៥ តែត្រូវមន្ត្រីជំនាញប្រចាំការនៅច្រកខាងលើ មិនអនុញ្ញាតិឲ្យចូលឡើយ ។


លោក វុយ បញ្ញារឹទ្ធ មេគយច្រកដូង ៧ ដើម បានឲ្យដឹងកាលពីម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥ ថា កាលពីម៉ោងជាង ៣ ទៀបភ្លឺថ្ងៃទី ៨ ព្រឹកមេញនេះ មានរថយន្តវេអង ១ គ្រឿង ដឹកឈើដើមអំពិលបារាំង ហៅចាន់គីរី ពេញ ១ រថយន្តបន្លំធ្វើជាដំឡូងមី បំរុងលោតច័ត្រចូលទៅលក់នៅប្រទេសវៀតណាម តាមច្រកដារ ដូង ៧ ដើមនេះ ។


លោក វុយ បញ្ញរឹទ្ធបន្តថា តែត្រូវមន្ត្រីជំនាញរបស់លោក ដេញឲ្យចេញទៅវិញ មន្ត្រីជំនាញរបស់លោក មិនបង្ក្រាបទេ ព្រោះជាផលិតផលអនុផលក្នុងស្រុក មិនមែនជាអនុផលឈើព្រៃនោះទេ ។


លោក វុយ បញ្ញរឹទ្ធ បន្ថែមថា ក្រោយមកទើបរថយន្តខាងលើ បានបើកត្រឡប់ក្រោយ មកចតនៅភ្នំបុសតាកុក ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រហូតដល់ភ្លឺច្បាស់ឡើង ទើបមានក្រុមអ្នកសារព័ត៌មាន ទៅថតឡាយទាំងមិនស្គាល់ថា ជាប្រភេទឈើអ្វីផង ៕