នៅចុងខែកក្ដដា ឆ្នាំ ២០២៥ នេះ ទឹកទន្លេមេគង្គ ខេត្តត្បូងឃ្មុំ បានហក់ឡើងជាលើកទី ៣ ទៀតហើយ កំពង់តែហូរចូលបឹងបួរតាមព្រែកជាច្រើន ។

មកដល់ពេលនេះទឹកមានកំពស់ ១១,៩៤ ម៉ែត្រ នេះបើគិតមកដល់ត្រឹមព្រឹកថ្ងៃទី ២៩ ខែកក្ដដា ឆ្នាំ ២០២៥ បើប្រៀបធៀបថ្ងៃទី ២៨ ខែឆ្នាំតែ ១ ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ មានកំពស់តែ ១១,២៤ ម៉ែត្រ គីទឹកឡើង ០,៧០ ម៉ែត្រ នេះបើតាមការឲ្យដឹងពីមន្ទីរធន់ធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ។
លោក ភិន ឈុន មេឃុំទន្លេបិទ បានឲ្យដឹងនារសៀលថ្ងៃទី ២៩ ខែកក្ដដា ឆ្នាំ ២០២៥ នេះថា ទឹកទន្លេមេគង្គដែលបានហក់ឡើងនាពេលនេះ នៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មិនមានប៉ះពាល់ដល់ផលដំណាំប្រជាពលរដ្ឋនោះទេ ដោយសារតែកសិករប្រមូលផលរួចរាល់អស់ហើយ ។
លោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៩ ខែកក្ដដា ឆ្នាំ ២០២៥ កម្ពស់ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ បានហក់ឡើង ដល់កម្ពស់ ១១,៩៤ ម៉ែត្រ បើធៀបនឹងថ្ងៃទី ២៨ ខែឆ្នាំតែ ១ ទឹកឡើង ០,៩៤ ម៉ែត្រ ហើយបើធៀបឆ្នាំមុន ថ្ងៃខែដូចគ្នា កម្ពស់ទឹកឆ្នាំនេះ ខ្ពស់ជាង ០,៨៨ ម៉ែត្រ ហើយកម្រិតដែលត្រូវប្រកាស់ ឲ្យមានការប្រុងប្រយ័ត្ន គឺ ១៥,២០ ម៉ែត្រ ឯណោះ ។
ដោយឡែកនៅព្រឹកថ្ងៃទី ៣០ ខែកក្ដដា ឆ្នាំ ២០២៥ ព្រឹកនេះតែម្ដង ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ មានកម្ពស់ ១២,៤២ ម៉ែត្រ បើធៀបនឹងថ្ងៃម្សឹលមេញទឹកឡើង ០,៤៨ ម៉ែត្រ នេះបើតាមការឲ្យដឹងពីលោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំមុននេះបន្តិច ៕
