
( ត្បូហឃ្មុំ ): ក្រោយពីទទួលបានព័ត៌មានតាមរយៈលោក សេង សុខឿន អភិបាលស្រុកត្បូងឃ្មុំថា មានជនភៀសសឹកចំនួន ២ គ្រួរសារ ដែលមួយរូបជាស្ត្រីមេម៉ាយ និងមួយគ្រួសារទៀតជាភរិយាកងទ័ពជួរមុខតំបន់ភ្នំទ្រព្យនៃខេត្តព្រះវិហារ រួមនឹងបងប្អូនពលករ ដែលបានភៀសខ្លួនពីតំបន់កំពុងមានជម្លោះដ៍ក្តៅគគុកខេត្តព្រះវិហារ(តំបន់ភ្នំទ្រព្យ) បានមកស្នាក់អាស្រ័យនៅក្នុងភូមិ អញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូ និងក្រុមការងារសាសខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសំណេះសំណាល នាំយកអំណោយ និងសួរសុខទុក្ខដល់ពលរដ្ឋដែលបានភៀសខ្លួនមកពីតំបន់ដែលកំពុងមានជម្លោះ ។
ឯកឧត្តមអភិបាលខេត្ត បានបង្ហាញពីសមានចិត្តស្វាគមន៍ដល់បងប្អូនពលរដ្ឋខ្មែរយើង ហើយបានបន្តប្រសាសន៍ថា បងប្អូនពលរដ្ឋយើងដែលបានជម្លៀសចេញពីតំបន់ព្រំដែន សូមកុំមានការព្រួយបារម្ភហើយជឿជាក់លើរដ្ឋាភិបាលខ្មែរយើង ហើយប្រសិបបើបងប្អូនខ្វះខាត ឬត្រូវការការងារសូមបងប្អូនទំនាក់ទំនងទៅអាជ្ញាធរ ឬមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ដើម្បីសួរនាំព័ត៌មានការងារ ហើយក្រុមការងារស្វាគមន៍ក្នុងការជួយស្វែងរកការងារជូនបងប្អូនទាំងអស់គ្នា ។
ឯកឧត្តមបន្តថា ក្នុងស្ថានភាពដែលកំពុងក្តៅគគុកតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ខ្ញុំសូមថ្គោលទោសចំពោះអំពើឧក្រិតកម្មសង្គ្រាមដែលបង្ករឡើងដោយភាគីថៃដែលមានចេតនាគិតទុកជាមុនក្នុងការបង្ករជម្លោះជាមួយកម្ពុជា ទោះជាមានការសម្របសម្រួលពីភាគីទី៣ ក៏ថៃនៅតែគគ្លើនបន្តបាញ់សង្គប់មកលើកម្ពុជាដែលជាប្រទេសតូច មានប្រជាជនតិច និងសេដ្ឋកិច្ចតូចជាង ហើយក៏សូមគាំទ្រការបដិសេដរបស់ក្រសួងការពារជាតិកម្ពុជាដែលភាគីថៃបានបន្តលាបព័ត៌មកលើកម្ពុជាថាជាអ្នកបង្ករជម្លោះ ។

ហើយសូមសហគមន៍អឺរ៉ុប អង្គការសហប្រជាជាតិ ក៏ដូចជាអន្តរជាតិមេត្តាជួយដល់កម្ពុជាយើង យើងមិនត្រូវការសង្គ្រាមទេ យើងត្រូវការនូវសន្តិភាព ។
ឯកឧត្តមអភិបាលខេត្តក៏បាននាំយកនូវអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត និងថវិការជូនដល់ពលរដ្ឋជាជនភៀសសឹកចំនួន២គ្រួសារ និងបងប្អូនពលករចំនួន៤គ្រួសារដែលបានត្រឡប់មកទឹកដីកំណើតផងដែរ ៕





