រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បី ឆ្នាំរំកិល ថ្នាក់ស្រុក-ឃុំ នៅស្រុកតំបែរ
(ត្បូងឃ្មុំ): លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បី ឆ្នាំរំកិល ថ្នាក់ស្រុក-ឃុំ សម្រាប់ឆ្នាំ២០២៦ ក្នុងក្របខណ្ឌស្រុកតំបែរ នៅសាលប្រជុំសាលាស្រុកតំបែរ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលសម្របសម្រួលដោយមន្ទីរផែនការខេត្ត សហការជាមួយរដ្ឋបាលស្រុក។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ដន ឡៃហ៊ីន នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករង ទីចាត់ការ…
