ក្រសួងសាធារណការ និងរដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំរួមគ្នា ជំរុញការដោះស្រាយផលប៉ះពាល់តាមផ្លូវជាតិលេខ៧២ ឆ្ពោះទៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង
(ត្បូងឃ្មុំ): ឯកឧត្តម តាំង សាមឿន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារចំពោះកិច្ច នៃក្រសួង និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំ លើការពិភាក្សា និងដោះស្រាយផលប៉ះពាល់លើទីតាំងតាមបណ្តោយផ្លូវជាតិលេខ ៧២ (ឆ្ពោះទៅកាន់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ក្នុងភូមិសាស្រ្តស្រុកពញាក្រែក) ក្រោមក្របខ័ណ្ឌគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (3CEP) ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ នារសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ នៅសាលប្រជុំ ក សាលាខេត្ត…
