អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ភោធរោងចក្រកាត់ដេ ស៊ីន ហុងប៉េង និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង ៥០០ នាក់
( ត្បូងឃ្មុំ ):ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ភោធរោងចក្រកាត់ដេ ស៊ីន ហុងប៉េង និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ៥០០ នាក់ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥ ។ ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ថា ការវិនិយោគផ្សេងៗក្នុងទឹកដីខេត្តត្បូងឃ្មុំ គឺជាឳកាសមួយយ៉ាងសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ព្រោះថារោងចក្រមួយកន្លែងនេះអាចផ្តល់ឳកាសការងារ ទទួលបានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ដោយមិនចាំបាច់ធ្វើចំណាក់ស្រុក ឆ្ងាយផ្ទះទៅរកការងារធ្វើ ។…
